សូឡា និងម៉ូទ័របូមទឹកចល័ត អាចបូមដាក់ស្រែប្រាំងបាន ទុយោ75 ជំនួសម៉ាស៊ីនបូមទឹក! សូមទាក់ទង ផ្នែកលក់អេកូសាន់
------------------------ ☎️សូមទាក់ទងលេខ 023 6664666, Tel/Telegram: 087/077 776818, 096 919 6669, 010602219, 011497076 #ecosuncambodia #solarlight #solarpump #solarstreetlight #solargardenlight #solarsystem #solarfountain #solarcameraWednesday, September 6, 2023
ក្រុមហ៊ុនអេកូសាន់ មានសូឡាបូមទឹកសម្រាប់ស្រែ ចំការ (Solar pump for rice field and other crops)
សូឡាបូមទឹកសម្រាប់ស្រែ ចំការ (Solar pump for rice field and other crops)
----------------------------------------------------------------------- Email: ecosuncam@gmail.com ☎️Tel: 0236664666, 010602219, 011497076 Location: https://goo.gl/maps/iW12Rbxh2AjetFLL9Friday, May 24, 2019
ADB ផ្តល់ជំនួយ៧.៦៤លានដុល្លារ ជួយកសាងឧទ្យានថាមពលពន្លឺព្រះអាទិត្យ កម្លាំង១០០មេហ្គាវ៉ាត់ ក្នុងប្រទេសកម្ពុជា
(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ បានអនុម័តឥណទានសម្បទាន ចំនួន៧.៦៤លានដុល្លារ ដើម្បីគាំទ្រដល់ការសាងសង់ឧទ្យានថាមពលពន្លឺព្រះអាទិត្យ កម្លាំង១០០មេហ្គាវ៉ាត់ នៅកម្ពុជា ដែលគម្រោងនេះនឹងជួយកម្ពុជា អភិវឌ្ឍធនធានថាមពលកកើតឡើងវិញ ធ្វើពិពិធកម្មប្រភពថាមពល និងពង្រឹងការប្រកួតប្រជែងនៃសេដ្ឋកិច្ចរបស់ខ្លួន។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ADB នៅថ្ងៃនេះ។ បន្ថែមពីលើឥណទានសម្បទានរបស់ ADB កញ្ចប់ហិរញ្ញប្បទានសម្រាប់គម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យនេះ ក៏មានឥណទានសម្បទានចំនួន១១លានដុល្លារ និង ៣លានដុល្លារ ជាហិរញ្ញប្បទានឥតសំណងផងដែរ។ ហិរញ្ញប្បទានឥតសំណងនេះ ទទួលបានពីមូលនិធិអាកាសធាតុយុទ្ធសាស្ត្រ តាមរយៈកម្មវិធីពង្រីកថាមពលកកើតឡើងវិញ។
បន្ថែមពីនេះទៀត ក៏មានហិរញ្ញប្បទានឥតសំណងសម្រាប់ជំនួយបច្ចេកទេសចំនួន ៥០០,០០០ដុល្លារ ដែលផ្តល់ដោយមូលនិធិ e-Asia និងភាពជាដៃគូចំណេះដឹង នៃសាធារណរដ្ឋកូរ៉េ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពរបស់អគ្គិសនីកម្ពុជា (EDC) និងអាជ្ញាធរអគ្គិសនីកម្ពុជា (EAC) ដែលជា និយ័តករអគ្គិសនីជាតិ អំពីបច្ចេកវិទ្យាបម្លែងពន្លឺទៅជាថាមពលអគ្គិសនី និង ការរៀបចំផែនការឧទ្យានថាមពលពន្លឺព្រះអាទិត្យ។ ADB នឹងគ្រប់គ្រងធនធានទាំងនេះ។ ADB បានជួយរៀបចំគម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យនេះ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលកាណាដា និងសិង្ហបូរី។
លោក Pradeep Tharakan ប្រធានក្រុមអ្នកឯកទេសខាងផ្នែកការប្រែប្រួលអាកាសធាតុរបស់ ADB បានឱ្យដឹងថា «ការមានប្រភពថាមពលដែលគួរឱ្យជឿជាក់បាន មាននិរន្តរភាព និងតម្លៃសមរម្យ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដូចជាកម្ពុជា។ ជំនួយរបស់ ADB នឹងមិនគ្រាន់តែជួយធ្វើពិពិធកម្មប្រភពថាមពលរបស់កម្ពុជា តាមរយៈការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យ ប៉ុណ្ណោះទេ វាក៏នឹងជួយឱ្យកម្ពុជាសម្រេចបាន នូវគោលដៅកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់របស់ខ្លួន យោងតាមកិច្ចព្រមព្រៀង ស្តីពីអាកាសធាតុនៅទីក្រុងប៉ារីស ផងដែរ»។
បើទោះបីមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការអភិវឌ្ឍបណ្តាញថាមពលនៅកម្ពុជាក៏ដោយ ក៏ប្រជាពលរដ្ឋកម្ពុជា ជិត៥លាននាក់ នៅតែខ្វះលទ្ធភាពទទួលបានអគ្គិសនីប្រើប្រាស់។ ក្នុងឆ្នាំ២០១៨ កម្ពុជាអាចផ្គត់ផ្គង់អគ្គិសនី តាមរយៈបណ្តាញដែលបានតម្លើងរួចរាល់ សរុបចំនួន ២១៧៥ មេហ្គាវ៉ាត់ ដោយក្នុងនោះថាមពលពី វារីអគ្គិសនីមានចំនួន ១៣៣០ មេហ្គាវ៉ាត់ ឬ ប្រមាណ ៦២% និង ការផលិតថាមពលអគ្គិសនីពី ឥន្ធនៈហ្វូស៊ីលមានចំនួន ៧៨០ មេហ្គាវ៉ាត់ ឬ ប្រមាណ ៣៦%។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ។
បើទោះបីជាកម្ពុជាមានពន្លឺព្រះអាទិត្យច្រើនក៏ដោយ ប៉ុន្តែសមត្ថភាពផលិតថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យ នាពេលបច្ចុប្បន្ន គឺត្រឹមតែ១០មេហ្គាវ៉ាត់ប៉ុណ្ណោះ។ ការសិក្សារបស់ ADB បង្ហាញឱ្យដឹងថា ប្រទេសកម្ពុជាអាចបន្ថែមថាមពលពន្លឺព្រះអាទិត្យប្រមាណ ២០០ មេហ្គាវ៉ាត់ទៅក្នុងបណ្តាញចែកចាយត្រឹមឆ្នាំ២០២១ ដោយប្រើប្រាស់បច្ចេកវិទ្យាដែលមានស្រាប់ និងដោយមិនប៉ះពាល់ដល់បណ្តាញចែកចាយ។
គម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ នឹងជួយ EDC ដែលជាសេវាផ្គត់ផ្គង់អគ្គិសនីជាតិនៃរបស់កម្ពុជា អាចសាងសង់ឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យដែលមានកម្លាំង១០០មេហ្គាវ៉ាត់ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធដទៃទៀត រួមមានជាអាទិ៍ផ្លូវចេញចូល របង និងប្រព័ន្ធបង្ហូរទឹក ក្នុងខេត្តកំពង់ឆ្នាំង។ គម្រោងនេះក៏នឹងកសាងប្រព័ន្ធបញ្ជូនអគ្គិសនី ដែលតភ្ជាប់ទៅនឹងបណ្តាញចែកចាយចម្បង នៅក្បែររាជធានីភ្នំពេញ ដែលនឹងអនុញ្ញាតឱ្យគម្រោងនេះ អាចផ្គត់ផ្គង់ថាមពលទៅបណ្តាញចែកចាយជាតិបានផងដែរ។
រោងចក្រថាមពលពន្លឺព្រះអាទិត្យ ដែលនឹងក្លាយជាចំណែកមួយនៃឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ ដែលមានកម្លាំង១០០ មេហ្គាវ៉ាត់នេះ នឹងត្រូវបានដាក់ដេញថ្លៃជូនក្រុមហ៊ុនផលិតថាមពលឯករាជ្យ (IPP) ជាពីរដំណាក់កាល ដោយដំណាក់កាលទី១ មានគោលបំណងផលិតថាមពលក្នុងកម្លាំង ៦០ មេហ្គាវ៉ាត់។ ការិយាល័យភាពជាដៃគូរវាងរដ្ឋ និងឯកជនរបស់ ADB កំពុងដើរតួនាទីជាទីប្រឹក្សា ដើម្បីជួយ EDC ក្នុងការរចនា និង រៀបចំដំណើរការដេញថ្លៃប្រកួតប្រជែងដោយបើកចំហរ។
Wednesday, May 22, 2019
កុំទាន់អាលអ៊ួតពីប្រទេសគេ (Video)...បើលោកអ្នកមិនដែលធ្វើដំណើរទស្សនាទន្លេមេគង្គនៅរដូវប្រាំង ខេត្តក្រចេះ រឺស្ទឹងត្រែង
ទេសភាពតាមដងទន្លេមេគង្គ នៅរដូវប្រាំង ក្នុងខេត្តក្រចេះ រឺស្ទឹងត្រែង ជាទេសភាពធម្មជាតិដ៌ស្អាតជាងគេ មិនចាញ់ទីកន្លែងស្អាតៗ បែបធម្មជាតិលើលោកនោះទេ។
បងប្អូនអាចសាកល្បង ធ្វើដំណើរ ដោយទាក់ទងតាម ភ្នាក់ងារទេសចរណ៌ប្រចាំតំបន់ រឺមន្ទីរទេសចរណ៌ក៏បាន៖
បងប្អូនអាចសាកល្បង ធ្វើដំណើរ ដោយទាក់ទងតាម ភ្នាក់ងារទេសចរណ៌ប្រចាំតំបន់ រឺមន្ទីរទេសចរណ៌ក៏បាន៖
Monday, May 20, 2019
អាជ្ញាធរអគ្គិសនីកម្ពុជាបានផ្ទៀងផ្ទាត់ជូនអ៊ុំស្រីហើយ? ហេតុផលគឺ.....
(សូមមើលវីដេអូ Video ខាងក្រោម)៖ នៅថ្ងៃទី៩ ឧសភា ២០១៩ មានប្រជាពលរដ្ឋឈ្មោះ សុខ សាន្ត ទីលំនៅភូមិ១៤ សង្កាត់ បឹងកក់២ ខណ្ឌទួលគោក បានបង្ហោះវីដេអូរនៅលើបណ្តាញហ្វេសបុក ដោយបានត្អូញត្អែរយ៉ាងខ្លាំងថា ការប្រើប្រាស់អគ្គិសនីនៅផ្ទះគាត់ បានកើនឡើងខ្លាំង ដែលធម្មតាប្រើអស់ជាង ៣២០០០០រៀល ខែនេះ បានកើន ដល់៤៩៨០០០រៀល រស់នៅតែ២នាក់ម៉ែកូន ប្រាក់ខែកូន២០០ដុល្លារ បង់ភ្លើងអស់១៥០ដុល្លារ និងអំពាវនាវឲ្យជួយរកយុត្តិធម៌ឲ្យគាត់ផង ម៉េចបានភ្លើងអស់ច្រើនយ៉ាងនេះ ? ។
ដោយយល់ឃើញថា ការត្អូញត្អែរនេះមានលក្ខណៈស្រួចស្រាល រស់នៅ២នាក់ម៉ែកូន ម៉េចបានភ្លើងអស់ច្រើនយ៉ាងនេះ នៅថ្ងៃទី១០ ឧសភា ២០១៩ អាជ្ញាធរអគ្គិសនីកម្ពុជាបានសហការជាមួយអគ្គិសនីកម្ពុជាចុះទៅដល់ទីតាំងខាងលើ ដើម្បីធ្វើការផ្ទៀងផ្ទាត់នាឡិកាស្ទង់អគ្គិសនី (កុងទ័រ), ត្រួតពិនិត្យខ្សែបណ្តាញ ក្នុងផ្ទះ និងខ្សែបណ្តាញ ពីប្រអប់កុងទ័រ មកផ្ទះជាដើម ។
លទ្ធផលនៃការចុះពិនិត្យ មានដូចជា ៖
១. ខ្សែបណ្តាញ ក្នុងផ្ទះ និងខ្សែពីប្រអប់កុងទ័រមកផ្ទះ ល្អ មិនមានចំណុចឆ្លង។ ២ .លទ្ឋផលនៃការផ្ទៀងផ្ទាត់កុងទ័រ គឺដើរត្រឹមត្រូវតាមស្តង់ដា លំអៀង 0.21% ៣ . ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ របស់គាត់រួមមានម៉ាស៊ីនត្រជាក់កម្លាំង ១,៥សេះ ចំនួន២គ្រឿង ទូរទឹកកកទំហំ ២ ជាន់ ចំនួន១គ្រឿង ឆ្នាំងដាំបាយ កង្ហារ២គ្រឿង ទូរទស្សន៍១គ្រឿង និងអំពូល មួយចំនួនទៀត ។ បន្ទាប់ពីក្រុមការងារយើងខ្ញុំបានចុះពិនិត្យជាក់ស្តែងឃើញថា កុងទ័រដើរត្រឹមត្រូវ និង ឧបករណ៍ប្រើប្រាស់នៅផ្ទះគាត់
មានដល់ទៅម៉ាស៊ីនត្រជាក់១,៥សេះ ២គ្រឿង និងទូរទឹកកក ។
ប្រភព៖ អាជ្ញាធរអគ្គិសនីកម្ពុជា
ដោយយល់ឃើញថា ការត្អូញត្អែរនេះមានលក្ខណៈស្រួចស្រាល រស់នៅ២នាក់ម៉ែកូន ម៉េចបានភ្លើងអស់ច្រើនយ៉ាងនេះ នៅថ្ងៃទី១០ ឧសភា ២០១៩ អាជ្ញាធរអគ្គិសនីកម្ពុជាបានសហការជាមួយអគ្គិសនីកម្ពុជាចុះទៅដល់ទីតាំងខាងលើ ដើម្បីធ្វើការផ្ទៀងផ្ទាត់នាឡិកាស្ទង់អគ្គិសនី (កុងទ័រ), ត្រួតពិនិត្យខ្សែបណ្តាញ ក្នុងផ្ទះ និងខ្សែបណ្តាញ ពីប្រអប់កុងទ័រ មកផ្ទះជាដើម ។
លទ្ធផលនៃការចុះពិនិត្យ មានដូចជា ៖
១. ខ្សែបណ្តាញ ក្នុងផ្ទះ និងខ្សែពីប្រអប់កុងទ័រមកផ្ទះ ល្អ មិនមានចំណុចឆ្លង។ ២ .លទ្ឋផលនៃការផ្ទៀងផ្ទាត់កុងទ័រ គឺដើរត្រឹមត្រូវតាមស្តង់ដា លំអៀង 0.21% ៣ . ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ របស់គាត់រួមមានម៉ាស៊ីនត្រជាក់កម្លាំង ១,៥សេះ ចំនួន២គ្រឿង ទូរទឹកកកទំហំ ២ ជាន់ ចំនួន១គ្រឿង ឆ្នាំងដាំបាយ កង្ហារ២គ្រឿង ទូរទស្សន៍១គ្រឿង និងអំពូល មួយចំនួនទៀត ។ បន្ទាប់ពីក្រុមការងារយើងខ្ញុំបានចុះពិនិត្យជាក់ស្តែងឃើញថា កុងទ័រដើរត្រឹមត្រូវ និង ឧបករណ៍ប្រើប្រាស់នៅផ្ទះគាត់
មានដល់ទៅម៉ាស៊ីនត្រជាក់១,៥សេះ ២គ្រឿង និងទូរទឹកកក ។
ប្រភព៖ អាជ្ញាធរអគ្គិសនីកម្ពុជា
អជ្ញាធរអគ្គិសនី៖ តើពេលភ្លើងដាច់ញឹកញាប់ (ដាច់ឆេះៗ) ធ្វើឲ្យគីឡូឡើងខុសប្រក្រតីឬទេ?
តើពេលភ្លើងដាច់ញឹកញាប់ (ដាច់ឆេះៗ) ធ្វើឲ្យគីឡូឡើងខុសប្រក្រតី (បុកស៊ីគីឡូ) ឬទេ? សូមទស្សនាវីដេអូខាងក្រោម៖
Saturday, May 18, 2019
គំហុកអគ្គិសនីប្រើឋមពលព្រះអាទិត្យ បង្ខំឲ្យបណ្តាញកាបអូតង់ស្យុង ទ្រាំទ្រមិនបាន ត្រូវបិទរោងចក្រមួយចំនួន ដោយរដ្ឋចេញថ្លៃ…ខាត
ប្រទេសវៀតណាម គេអនុវត្តការអនុវត្តការអភិវឌ្ឍន៍អគ្គិសនី «ទីផ្សារ» ពេញលេញ ។ តាមនោះ គេប្រើគំនាស់សេដ្ឋកិច្ចធំបំផុត គឺថ្លៃភ្លើងអគ្គិសនីទិញចូល ហើយកំណត់ពេលវេលានៃថ្លៃទិញមួយដែលស្ថិរភាពដល់ទៅ ២០ ឆ្នាំ ។
ត្រឡប់មកថ្ងៃទី២៣ ខែមេសា គឺមានរោងចក្រអគ្គិសនីប្រើឋាមពលព្រះអាទិត្យតែ៤ប៉ុណ្ណោះ ហើយមានផលិតផលដល់ត្រឹម 150 MW (មេហ្គាវ៉ាត់) ដែលដំណើរការ ។ ប៉ុន្តែ ដោយហេតុតែរដ្ឋវៀតណាម «ជ្រុល» កំណត់ថា ផលិតផលអគ្គិសនី ភ្ជាប់បណ្តាញមុនខែកក្កដា ២០១៩ គេទិញ ២.០៨០ ដុង ក្នុង 1kwh (0,090 USD/kwh) ខណៈពេលថ្លៃលក់រាយឲ្យអតិថិជនត្រឹមតែ ១៨០ ដុង/kwh (0,08 USD/kwh) ដោយប្រើបង្គ្រប់ខាត ។
ស្មានពុំដល់ថា ពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី១៧ ឧសភា រោងចក្រអគ្គិសនី «ស្អាត» នេះ បានកើនដល់ ២៧ រោងចក្រ ផលិតបានអគ្គិសនីកើនប្រថុចញ៉ុចគឺ 1400 MW បន្ថែមទៀត ។
លោក Nguyen Duc Ninh អនុប្រធានមជ្ឈមណ្ឌលសម្របសម្រួលប្រព័ន្ធអគ្គិសនីជាតិ (AO) ប្រាប់ថាៈ ខែឧសភា មិថុន កក្កដា ឆ្នាំ២០១៩ នឹងមានរោងចក្រអគ្គិសនីប្រើឋាមពលព្រះអាទិត្យតូចធំដល់ទៅ ៨៨ រោងចក្រ ។ នេះជាកំណើនគ្មានអ្នកណាស្មានដល់ ។ ទំហំដល់ Dealine (ខែកក្កដា ២០១៩) នោះកិច្ចការរបស់ AO មិនធម្មតាទេ ដើម្បីសម្របសម្រួលចរន្តអគ្គិសនីទាំងនោះ ចូលក្នុងបណ្តាញអគ្គិសនីជាតិ ។
ឥឡូវ AO ត្រូវប្រើ បុគ្គលិកបន្ថែម ហើយធ្វើការទាំងថ្ងៃអាទិត្យ ទើបសម្រេចភារៈកិច្ចបាន ។ លោកថា អស្ចារ្យណាស់! ត្រឹមយន្តការថ្លៃ ២.០៨៦ ដុង/kwh រយៈពេល ២០ ឆ្នាំ ចំពោះរោងចក្រដំណើរការមុនខែកក្កដា ឆ្នាំ២០១៩ វាបានប្រភពឋមពលច្រើនបែបនេះ ។
យ៉ាងណា ប្រហែលជានៅកម្ពុជាពិបាកអនុវត្តដោយសារសភាព «ផ្តាច់មុខ» របស់ E.D.C ។
ដរាបណាគ្មានការប្រជែអ ប្រកបដោយតម្លាភាពគណនេយ្យភាពនោះ «នៅយូរ» ទើបយើងរកបានរាប់លានមេហ្គាវ៉ាតឋាមពលដូចទង្វើ «ជ្រុល» របស់វៀតណាម ។
មិនប្រៀបធៀបទេ! តែចង់ឲ្យមានការច្បិចយកបទពិសោធន៍ពីប្រទេសគេ ។ បែបនេះ យើងអាចរំលងចោលនូវពេលវេលាអត់ប្រយោជន៍ ដោយចៀសវាងបានហានិភ័យផងដែរ ។
«ឲ្យដំបង១ ហើយចំណុចពឹងផ្អែកមួយ ខ្ញុំនឹងគាស់ផែនដីនេះឲ្យអ្នកមើល» មែនទេ! ៕ Source: https://ksn.news
Subscribe to:
Comments (Atom)

