Friday, May 24, 2019

ADB ផ្តល់ជំនួយ៧.៦៤លានដុល្លារ ជួយកសាងឧទ្យានថាមពលពន្លឺព្រះអាទិត្យ កម្លាំង១០០មេហ្គាវ៉ាត់ ក្នុងប្រទេសកម្ពុជា


(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ បានអនុម័តឥណទានសម្បទាន ចំនួន៧.៦៤លានដុល្លារ ដើម្បីគាំទ្រដល់ការសាងសង់ឧទ្យានថាមពលពន្លឺព្រះអាទិត្យ កម្លាំង១០០មេហ្គាវ៉ាត់ នៅកម្ពុជា ដែលគម្រោងនេះនឹងជួយកម្ពុជា អភិវឌ្ឍធនធានថាមពលកកើតឡើងវិញ ធ្វើពិពិធកម្មប្រភពថាមពល និងពង្រឹងការប្រកួតប្រជែងនៃសេដ្ឋកិច្ចរបស់ខ្លួន។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ADB នៅថ្ងៃនេះ។ បន្ថែមពីលើឥណទានសម្បទានរបស់ ADB កញ្ចប់ហិរញ្ញប្បទានសម្រាប់គម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យនេះ ក៏មានឥណទានសម្បទានចំនួន១១លានដុល្លារ និង ៣លានដុល្លារ ជាហិរញ្ញប្បទានឥតសំណងផងដែរ។ ហិរញ្ញប្បទានឥតសំណងនេះ ទទួលបានពីមូលនិធិអាកាសធាតុយុទ្ធសាស្ត្រ តាមរយៈកម្មវិធីពង្រីកថាមពលកកើតឡើងវិញ។
បន្ថែមពីនេះទៀត ក៏មានហិរញ្ញប្បទានឥតសំណងសម្រាប់ជំនួយបច្ចេកទេសចំនួន ៥០០,០០០ដុល្លារ ដែលផ្តល់ដោយមូលនិធិ e-Asia និងភាពជាដៃគូចំណេះដឹង នៃសាធារណរដ្ឋកូរ៉េ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពរបស់អគ្គិសនីកម្ពុជា (EDC) និងអាជ្ញាធរអគ្គិសនីកម្ពុជា (EAC) ដែលជា និយ័តករអគ្គិសនីជាតិ អំពីបច្ចេកវិទ្យាបម្លែងពន្លឺទៅជាថាមពលអគ្គិសនី និង ការរៀបចំផែនការឧទ្យានថាមពលពន្លឺព្រះអាទិត្យ។ ADB នឹងគ្រប់គ្រងធនធានទាំងនេះ។ ADB បានជួយរៀបចំគម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យនេះ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលកាណាដា និងសិង្ហបូរី។
លោក Pradeep Tharakan ប្រធានក្រុមអ្នកឯកទេសខាងផ្នែកការប្រែប្រួលអាកាសធាតុរបស់ ADB បានឱ្យដឹងថា «ការមានប្រភពថាមពលដែលគួរឱ្យជឿជាក់បាន មាននិរន្តរភាព និងតម្លៃសមរម្យ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដូចជាកម្ពុជា។ ជំនួយរបស់ ADB នឹងមិនគ្រាន់តែជួយធ្វើពិពិធកម្មប្រភពថាមពលរបស់កម្ពុជា តាមរយៈការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យ ប៉ុណ្ណោះទេ វាក៏នឹងជួយឱ្យកម្ពុជាសម្រេចបាន នូវគោលដៅកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់របស់ខ្លួន យោងតាមកិច្ចព្រមព្រៀង ស្តីពីអាកាសធាតុនៅទីក្រុងប៉ារីស ផងដែរ»។
បើទោះបីមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការអភិវឌ្ឍបណ្តាញថាមពលនៅកម្ពុជាក៏ដោយ ក៏ប្រជាពលរដ្ឋកម្ពុជា ជិត៥លាននាក់ នៅតែខ្វះលទ្ធភាពទទួលបានអគ្គិសនីប្រើប្រាស់។ ក្នុងឆ្នាំ២០១៨ កម្ពុជាអាចផ្គត់ផ្គង់អគ្គិសនី តាមរយៈបណ្តាញដែលបានតម្លើងរួចរាល់ សរុបចំនួន ២១៧៥ មេហ្គាវ៉ាត់ ដោយក្នុងនោះថាមពលពី វារីអគ្គិសនីមានចំនួន ១៣៣០ មេហ្គាវ៉ាត់ ឬ ប្រមាណ ៦២% និង ការផលិតថាមពលអគ្គិសនីពី ឥន្ធនៈហ្វូស៊ីលមានចំនួន ៧៨០ មេហ្គាវ៉ាត់ ឬ ប្រមាណ ៣៦%។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ។
បើទោះបីជាកម្ពុជាមានពន្លឺព្រះអាទិត្យច្រើនក៏ដោយ ប៉ុន្តែសមត្ថភាពផលិតថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យ នាពេលបច្ចុប្បន្ន គឺត្រឹមតែ១០មេហ្គាវ៉ាត់ប៉ុណ្ណោះ។ ការសិក្សារបស់ ADB បង្ហាញឱ្យដឹងថា ប្រទេសកម្ពុជាអាចបន្ថែមថាមពលពន្លឺព្រះអាទិត្យប្រមាណ ២០០ មេហ្គាវ៉ាត់ទៅក្នុងបណ្តាញចែកចាយត្រឹមឆ្នាំ២០២១ ដោយប្រើប្រាស់បច្ចេកវិទ្យាដែលមានស្រាប់ និងដោយមិនប៉ះពាល់ដល់បណ្តាញចែកចាយ។
គម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ នឹងជួយ EDC ដែលជាសេវាផ្គត់ផ្គង់អគ្គិសនីជាតិនៃរបស់កម្ពុជា អាចសាងសង់ឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យដែលមានកម្លាំង១០០មេហ្គាវ៉ាត់ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធដទៃទៀត រួមមានជាអាទិ៍ផ្លូវចេញចូល របង និងប្រព័ន្ធបង្ហូរទឹក ក្នុងខេត្តកំពង់ឆ្នាំង។ គម្រោងនេះក៏នឹងកសាងប្រព័ន្ធបញ្ជូនអគ្គិសនី ដែលតភ្ជាប់ទៅនឹងបណ្តាញចែកចាយចម្បង នៅក្បែររាជធានីភ្នំពេញ ដែលនឹងអនុញ្ញាតឱ្យគម្រោងនេះ អាចផ្គត់ផ្គង់ថាមពលទៅបណ្តាញចែកចាយជាតិបានផងដែរ។
រោងចក្រថាមពលពន្លឺព្រះអាទិត្យ ដែលនឹងក្លាយជាចំណែកមួយនៃឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ ដែលមានកម្លាំង១០០ មេហ្គាវ៉ាត់នេះ នឹងត្រូវបានដាក់ដេញថ្លៃជូនក្រុមហ៊ុនផលិតថាមពលឯករាជ្យ (IPP) ជាពីរដំណាក់កាល ដោយដំណាក់កាលទី១ មានគោលបំណងផលិតថាមពលក្នុងកម្លាំង ៦០ មេហ្គាវ៉ាត់។ ការិយាល័យភាពជាដៃគូរវាងរដ្ឋ និងឯកជនរបស់ ADB កំពុងដើរតួនាទីជាទីប្រឹក្សា ដើម្បីជួយ EDC ក្នុងការរចនា និង រៀបចំដំណើរការដេញថ្លៃប្រកួតប្រជែងដោយបើកចំហរ។



Wednesday, May 22, 2019

កុំទាន់អាលអ៊ួតពីប្រទេសគេ (Video)...បើលោកអ្នកមិនដែលធ្វើដំណើរទស្សនាទន្លេមេគង្គនៅរដូវប្រាំង ខេត្តក្រចេះ រឺស្ទឹងត្រែង

ទេសភាពតាមដងទន្លេមេគង្គ នៅរដូវប្រាំង ក្នុងខេត្តក្រចេះ រឺស្ទឹងត្រែង ជាទេសភាពធម្មជាតិដ៌ស្អាតជាងគេ មិនចាញ់ទីកន្លែងស្អាតៗ បែបធម្មជាតិលើលោកនោះទេ។

បងប្អូនអាចសាកល្បង ធ្វើដំណើរ ដោយទាក់ទងតាម ភ្នាក់ងារទេសចរណ៌ប្រចាំតំបន់ រឺម​ន្ទីរទេសចរណ៌ក៏បាន៖













Monday, May 20, 2019

អាជ្ញាធរអគ្គិសនីកម្ពុជាបានផ្ទៀងផ្ទាត់ជូនអ៊ុំស្រីហើយ? ហេតុផលគឺ.....

(សូមមើលវីដេអូ Video ខាងក្រោម)៖ នៅថ្ងៃទី៩ ឧសភា ២០១៩ មានប្រជាពលរដ្ឋឈ្មោះ សុខ សាន្ត ទីលំនៅភូមិ១៤ សង្កាត់ បឹងកក់២ ខណ្ឌទួលគោក បានបង្ហោះវីដេអូរនៅលើបណ្តាញហ្វេសបុក ដោយបានត្អូញត្អែរយ៉ាងខ្លាំងថា ការប្រើប្រាស់អគ្គិសនីនៅផ្ទះគាត់ បានកើនឡើងខ្លាំង ដែលធម្មតាប្រើអស់ជាង ៣២០០០០រៀល ខែនេះ បានកើន ដល់៤៩៨០០០រៀល រស់នៅតែ២នាក់ម៉ែកូន ប្រាក់ខែកូន២០០ដុល្លារ បង់ភ្លើងអស់១៥០ដុល្លារ និងអំពាវនាវឲ្យជួយរកយុត្តិធម៌ឲ្យគាត់ផង ម៉េចបានភ្លើងអស់ច្រើនយ៉ាងនេះ ? ។

ដោយយល់ឃើញថា ការត្អូញត្អែរនេះមានលក្ខណៈស្រួចស្រាល រស់នៅ២នាក់ម៉ែកូន ម៉េចបានភ្លើងអស់ច្រើនយ៉ាងនេះ នៅថ្ងៃទី១០ ឧសភា ២០១៩ អាជ្ញាធរអគ្គិសនីកម្ពុជាបានសហការជាមួយអគ្គិសនីកម្ពុជាចុះទៅដល់ទីតាំងខាងលើ ដើម្បីធ្វើការផ្ទៀងផ្ទាត់នាឡិកាស្ទង់អគ្គិសនី (កុងទ័រ), ត្រួតពិនិត្យខ្សែបណ្តាញ ក្នុងផ្ទះ និងខ្សែបណ្តាញ ពីប្រអប់កុងទ័រ មកផ្ទះជាដើម ។
លទ្ធផលនៃការចុះពិនិត្យ មានដូចជា ៖
១. ខ្សែបណ្តាញ ក្នុងផ្ទះ និងខ្សែពីប្រអប់កុងទ័រមកផ្ទះ ល្អ មិនមានចំណុចឆ្លង។ ២ .លទ្ឋផលនៃការផ្ទៀងផ្ទាត់កុងទ័រ គឺដើរត្រឹមត្រូវតាមស្តង់ដា លំអៀង 0.21% ៣ . ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ របស់គាត់រួមមានម៉ាស៊ីនត្រជាក់កម្លាំង ១,៥សេះ ចំនួន២គ្រឿង ទូរទឹកកកទំហំ ២ ជាន់ ចំនួន១គ្រឿង ឆ្នាំងដាំបាយ កង្ហារ២គ្រឿង ទូរទស្សន៍១គ្រឿង និងអំពូល មួយចំនួនទៀត ។ បន្ទាប់ពីក្រុមការងារយើងខ្ញុំបានចុះពិនិត្យជាក់ស្តែងឃើញថា កុងទ័រដើរត្រឹមត្រូវ និង ឧបករណ៍ប្រើប្រាស់នៅផ្ទះគាត់
មានដល់ទៅម៉ាស៊ីនត្រជាក់១,៥សេះ ២គ្រឿង និងទូរទឹកកក ។

ប្រភព៖ អាជ្ញាធរអគ្គិសនីកម្ពុជា


អជ្ញាធរអគ្គិសនី៖ តើពេលភ្លើងដាច់ញឹកញាប់ (ដាច់ឆេះៗ) ធ្វើឲ្យគីឡូឡើងខុសប្រក្រតីឬទេ?



តើពេលភ្លើងដាច់ញឹកញាប់ (ដាច់ឆេះៗ) ធ្វើឲ្យគីឡូឡើងខុសប្រក្រតី (បុកស៊ីគីឡូ) ឬទេ? សូមទស្សនាវីដេអូខាងក្រោម៖


Saturday, May 18, 2019

គំហុក​អគ្គិសនី​ប្រើ​ឋ​ម​ពលព្រះ​អាទិត្យ បង្ខំ​ឲ្យ​បណ្តាញ​កាប​អូ​តង់ស្យុង ទ្រាំទ្រ​មិនបាន ត្រូវ​បិទ​រោងចក្រ​មួយចំនួន ដោយ​រដ្ឋ​ចេញថ្លៃ​…​ខាត​

ប្រទេស​វៀតណាម គេ​អនុវត្ត​ការអនុវត្ត​ការអភិវឌ្ឍន៍​អគ្គិសនី «​ទីផ្សារ​» ពេញលេញ ។ តាម​នោះ គេ​ប្រើ​គំនាស់​សេដ្ឋកិច្ច​ធំ​បំផុត គឺ​ថ្លៃ​ភ្លើងអគ្គិសនី​ទិញ​ចូល ហើយ​កំណត់​ពេលវេលានៃ​ថ្លៃ​ទិញ​មួយ​ដែល​ស្ថិរភាព​ដល់​ទៅ ២០ ឆ្នាំ ។​
​ត្រឡប់មក​ថ្ងៃទី​២៣ ខែមេសា គឺមាន​រោងចក្រ​អគ្គិសនី​ប្រើ​ឋា​ម​ពលព្រះ​អាទិត្យ​តែ​៤​ប៉ុណ្ណោះ ហើយ​មាន​ផលិតផល​ដល់​ត្រឹម 150 MW (​មេ​ហ្គា​វ៉ា​ត់​) ដែល​ដំណើរការ ។ ប៉ុន្តែ ដោយហេតុតែ​រដ្ឋ​វៀតណាម «​ជ្រុល​» កំណត់ថា ផលិតផល​អគ្គិសនី ភ្ជាប់​បណ្តាញ​មុន​ខែកក្កដា ២០១៩ គេ​ទិញ ២.០៨០ ដុង ក្នុង 1kwh (0,090 USD/kwh) ខណៈពេល​ថ្លៃ​លក់រាយ​ឲ្យ​អតិថិជន​ត្រឹមតែ ១៨០ ដុង​/kwh (0,08 USD/kwh) ដោយ​ប្រើ​បង្គ្រប់​ខាត ។​
​ស្មាន​ពុំ​ដល់​ថា ពីថ្ងៃ​ទី​២៣ ខែមេសា ដល់​ថ្ងៃទី​១៧ ឧសភា រោងចក្រ​អគ្គិសនី «​ស្អាត​» នេះ បាន​កើន​ដល់ ២៧ រោងចក្រ ផលិត​បាន​អគ្គិសនី​កើន​ប្រថុចញ៉ុច​គឺ 1400 MW បន្ថែមទៀត ។​
​លោក Nguyen Duc Ninh អនុប្រធាន​មជ្ឈមណ្ឌល​សម្របសម្រួល​ប្រព័ន្ធ​អគ្គិសនី​ជាតិ (AO) ប្រាប់ថាៈ ខែឧសភា មិថុន កក្កដា ឆ្នាំ​២០១៩ នឹងមាន​រោងចក្រ​អគ្គិសនី​ប្រើ​ឋា​ម​ពលព្រះ​អាទិត្យ​តូចធំ​ដល់​ទៅ ៨៨ រោងចក្រ ។ នេះ​ជា​កំណើន​គ្មាន​អ្នកណា​ស្មាន​ដល់ ។ ទំហំ​ដល់ Dealine (​ខែកក្កដា ២០១៩) នោះ​កិច្ចការ​របស់ AO មិនធម្មតា​ទេ ដើម្បី​សម្របសម្រួល​ចរន្តអគ្គិសនី​ទាំងនោះ ចូលក្នុង​បណ្តាញ​អគ្គិសនី​ជាតិ ។​
​ឥឡូវ AO ត្រូវ​ប្រើ បុគ្គលិក​បន្ថែម ហើយ​ធ្វើការ​ទាំង​ថ្ងៃអាទិត្យ ទើប​សម្រេច​ភារៈកិច្ច​បាន ។ លោក​ថា អស្ចារ្យ​ណាស់​! ត្រឹម​យន្តការ​ថ្លៃ ២.០៨៦ ដុង​/kwh រយៈពេល ២០ ឆ្នាំ ចំពោះ​រោងចក្រ​ដំណើរការ​មុន​ខែកក្កដា ឆ្នាំ​២០១៩ វា​បាន​ប្រភព​ឋ​ម​ពល​ច្រើន​បែបនេះ ។
​យ៉ាងណា ប្រហែលជា​នៅ​កម្ពុជា​ពិបាក​អនុវត្ត​ដោយសារ​សភាព «​ផ្តាច់មុខ​» របស់ E.D.C ។​
​ដរាបណា​គ្មាន​ការ​ប្រ​ជែ​អ ប្រកបដោយ​តម្លាភាព​គណនេយ្យភាព​នោះ «​នៅ​យូរ​» ទើប​យើង​រកបាន​រាប់លាន​មេ​ហ្គា​វ៉ាត​ឋា​ម​ពល​ដូច​ទង្វើ «​ជ្រុល​» របស់​វៀតណាម ។​
​មិន​ប្រៀបធៀប​ទេ​! តែ​ចង់​ឲ្យ​មានការ​ច្បិច​យក​បទពិសោធន៍​ពី​ប្រទេស​គេ ។ បែបនេះ យើង​អាច​រំលង​ចោល​នូវ​ពេលវេលា​អត់​ប្រយោជន៍ ដោយ​ចៀសវាង​បាន​ហានិភ័យ​ផងដែរ ។​
«​ឲ្យ​ដំបង​១ ហើយ​ចំណុច​ពឹងផ្អែក​មួយ ខ្ញុំ​នឹង​គាស់​ផែនដី​នេះ​ឲ្យ​អ្នកមើល​» មែន​ទេ​! ៕ Source: https://ksn.news

Wednesday, May 8, 2019

សូឡាបូមទឹកចល័ត ក្រោមគម្រោង S-RET ចាប់ផ្តើមលក់នៅកម្ពុជា

បន្ទាប់ពីធ្វើការសាកល្បងជាង ៦ខែ ជាមួយគម្រោង S-RET អនុវត្តន៌ដោយក្រសួងកសិកម្ម ! ឈុតសូឡាបូមទឹកចល័យមួយនេះ បានបំរើកសិករយ៉ាងសកម្ម ក្នុងខេត្តតាកែវ និងកំពត ហើយពិតជាមានប្រយោជន៌សម្រាប់កសិករមែន។
---------------------------
ដូចនេះ ឆ្នាំ២០១៩ ឈុតបូមទឹកចល័តនេះនឹងចាប់ផ្តើមលក់ជាផ្លូវការហើយ! សូមទាក់ទងអេកូសាន់ សម្រាប់ពត៌មានបន្ថែម! Tel: 023 6664666, 096 656 5487, 017 268 885


Recently under S-RET project under Ministry of Agriculture funded by IFAD, to support the test of any renewable energy technologies, EcoSun Cambodia has initiated and tested a small portable solar pump for local farmers. After a half year of testing, it was improved sereral times to suit the read demand for local farmers, especially for those who currently grow vegetable and crops with around 2000sqm, now it was veyr succesfull, and all farmers are very happy with the system. So, soon this system will start selling in the market with very special price.​ Please contact Tel: 023 6664666, 096 656 5487, 017 268 885 for more information.