ប្រទេសវៀតណាម គេអនុវត្តការអនុវត្តការអភិវឌ្ឍន៍អគ្គិសនី «ទីផ្សារ» ពេញលេញ ។ តាមនោះ គេប្រើគំនាស់សេដ្ឋកិច្ចធំបំផុត គឺថ្លៃភ្លើងអគ្គិសនីទិញចូល ហើយកំណត់ពេលវេលានៃថ្លៃទិញមួយដែលស្ថិរភាពដល់ទៅ ២០ ឆ្នាំ ។
ត្រឡប់មកថ្ងៃទី២៣ ខែមេសា គឺមានរោងចក្រអគ្គិសនីប្រើឋាមពលព្រះអាទិត្យតែ៤ប៉ុណ្ណោះ ហើយមានផលិតផលដល់ត្រឹម 150 MW (មេហ្គាវ៉ាត់) ដែលដំណើរការ ។ ប៉ុន្តែ ដោយហេតុតែរដ្ឋវៀតណាម «ជ្រុល» កំណត់ថា ផលិតផលអគ្គិសនី ភ្ជាប់បណ្តាញមុនខែកក្កដា ២០១៩ គេទិញ ២.០៨០ ដុង ក្នុង 1kwh (0,090 USD/kwh) ខណៈពេលថ្លៃលក់រាយឲ្យអតិថិជនត្រឹមតែ ១៨០ ដុង/kwh (0,08 USD/kwh) ដោយប្រើបង្គ្រប់ខាត ។
ស្មានពុំដល់ថា ពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី១៧ ឧសភា រោងចក្រអគ្គិសនី «ស្អាត» នេះ បានកើនដល់ ២៧ រោងចក្រ ផលិតបានអគ្គិសនីកើនប្រថុចញ៉ុចគឺ 1400 MW បន្ថែមទៀត ។
លោក Nguyen Duc Ninh អនុប្រធានមជ្ឈមណ្ឌលសម្របសម្រួលប្រព័ន្ធអគ្គិសនីជាតិ (AO) ប្រាប់ថាៈ ខែឧសភា មិថុន កក្កដា ឆ្នាំ២០១៩ នឹងមានរោងចក្រអគ្គិសនីប្រើឋាមពលព្រះអាទិត្យតូចធំដល់ទៅ ៨៨ រោងចក្រ ។ នេះជាកំណើនគ្មានអ្នកណាស្មានដល់ ។ ទំហំដល់ Dealine (ខែកក្កដា ២០១៩) នោះកិច្ចការរបស់ AO មិនធម្មតាទេ ដើម្បីសម្របសម្រួលចរន្តអគ្គិសនីទាំងនោះ ចូលក្នុងបណ្តាញអគ្គិសនីជាតិ ។
ឥឡូវ AO ត្រូវប្រើ បុគ្គលិកបន្ថែម ហើយធ្វើការទាំងថ្ងៃអាទិត្យ ទើបសម្រេចភារៈកិច្ចបាន ។ លោកថា អស្ចារ្យណាស់! ត្រឹមយន្តការថ្លៃ ២.០៨៦ ដុង/kwh រយៈពេល ២០ ឆ្នាំ ចំពោះរោងចក្រដំណើរការមុនខែកក្កដា ឆ្នាំ២០១៩ វាបានប្រភពឋមពលច្រើនបែបនេះ ។
យ៉ាងណា ប្រហែលជានៅកម្ពុជាពិបាកអនុវត្តដោយសារសភាព «ផ្តាច់មុខ» របស់ E.D.C ។
ដរាបណាគ្មានការប្រជែអ ប្រកបដោយតម្លាភាពគណនេយ្យភាពនោះ «នៅយូរ» ទើបយើងរកបានរាប់លានមេហ្គាវ៉ាតឋាមពលដូចទង្វើ «ជ្រុល» របស់វៀតណាម ។
មិនប្រៀបធៀបទេ! តែចង់ឲ្យមានការច្បិចយកបទពិសោធន៍ពីប្រទេសគេ ។ បែបនេះ យើងអាចរំលងចោលនូវពេលវេលាអត់ប្រយោជន៍ ដោយចៀសវាងបានហានិភ័យផងដែរ ។
«ឲ្យដំបង១ ហើយចំណុចពឹងផ្អែកមួយ ខ្ញុំនឹងគាស់ផែនដីនេះឲ្យអ្នកមើល» មែនទេ! ៕ Source: https://ksn.news

No comments:
Post a Comment